មូលហេតុ​នៃ​ការ​ផ្អាក​ការ​ប្រកួត​វាង​ក្រុម Burnley និង Tottenham ដោយសារតែ…!

0

ការ​ប្រកួត​ក្របខ័ណ្ឌ Premier League របស់ Tottenham ទល់​នឹង​ក្រុម Burnley នៅ​កីឡដ្ឋាន Turf Moor ត្រូវ​បាន​ផ្អាក​បន្ទាប់​ពី​មាន​ព្រិល​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ភាគ​ពាយព្យ​។

ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង ដើម្បី​ពន្យារ​ការ​ប្រកួត បន្ទាប់​ពី​ក្រុម​មន្ត្រី​បាន​ចាត់​ទុក​ថា​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ពេក ដោយសារ​តែ «​លក្ខខណ្ឌ​អាកាសធាតុ​អាក្រក់​»​។

ព្យុះ​ព្រិល​បាន​គ្របដណ្ដប់​លើ​ទីលាន Turf Moor ពេញ​មួយ​យប់ និង​ពេល​ព្រឹក ហើយ​ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព​របស់​បុគ្គលិក​មូលដ្ឋាន ដើម្បី​ធ្វើ​ឱ្យ​វា​អាច​លេង​បាន​ក៏​ដោយ ទីលាន​នោះ​បាន​បរាជ័យ​ក្នុង​ការ​ត្រួតពិនិត្យ​តិច​ជាង​មួយ​ម៉ោង មុន​ពេល​ចាប់ផ្តើម​ការ​ប្រកួត​។

យ៉ាងណាមិញ ការិយាល័យ Met បាន​ចេញ​ការ​ព្រមាន​អំពី​អាកាសធាតុ​មិនល្អ​ក្នុង​រយៈពេល ៤៨ ម៉ោង​ចុង​ក្រោយ​នេះ ដោយសារ​តែ​ខ្យល់​បក់​ខ្លាំង​ពី​ព្យុះ Arwen ហើយ​ភាគច្រើន​នៃ​ភាគ​ខាងជើង​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ព្រិល​៕