លោក Fabrizio Romano អ្នកការសែតសញ្ជាតិអ៊ីតាលី បានឲ្យដឹងថា លោក Julian Nagelsmann វ័យ ៣៤ឆ្នាំ ដែលបច្ចុប្បន្នជាអ្នកចាត់ការរបស់ក្លឹប Bayern Munich បានផ្ញើរសារទៅកាន់អនាគតគ្រូបង្វឹកបណ្តោះអាសន្នថ្មីរបស់ Man Utd លោក Ralf Rangnick។
អ្នកចាត់ការរបស់ក្លឹប Bayern Munich បានរៀបរាប់ថា៖ «ខ្ញុំបានផ្ញើសារទៅកាន់ Ralf Rangnick ហើយប្រាប់គាត់ថា ខ្ញុំគិតថាវាល្អណាស់ដែលបានឃើញគាត់នៅ Man United ។ គាត់នឹងធ្វើឱ្យ Manchester United មានភាពល្អប្រសើរឡើងវិញ តាមបទពិសោធន៍របស់គាត់ដែលមានកន្លងមក»។
«ខ្ញុំសង្ឃឹមថា Rangnick នឹងស្នាក់នៅទីនោះជាអ្នកគ្រប់គ្រងយូរជាងរដូវក្តៅក្រោយ»៕