Paris Saint-Germain ត្រូវបានគេដឹងថា បានជួបជាមួយនឹងលោក Zinedine Zidane ក្នុងការដេញថ្លៃធ្វើឱ្យគ្រូបង្វឹកវ័យ ៤៩ ឆ្នាំរូបនេះក្លាយជាគ្រូបង្វឹកថ្មីរបស់ពួកគេ ។
ភាគីទាំងពីរបានជួបគ្នានៅ Royal Monceau ដែលជាសណ្ឋាគារដ៏ប្រណិតបំផុតរបស់ទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីថ្ងៃអនាគត។
ដូចដែលរបាយការណ៍របស់ Le Parisien បានឱ្យដឹងថា នៅក្នុងជំនួបនោះពីក្រុមរបស់ PSG មាននាយកកីឡា Leonardo និង Jean-Claude Blanc ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹប និងជាមិត្តល្អរបស់ Zidane ផងដែរ។
ទោះជាយ៉ាងណា តំណែងរបស់លោក Pochenttino កំពុងស្ថិតក្នុងភាពរង្គោះរង្គើរួចទៅហើយ បន្ទាប់ពីក្រុមរបស់គាត់លេងមិនបានល្អក្នុងការប្រកួត Champions League រដូវកាលនេះ ស្របពេលពាក្យចចាមអារ៉ាមក៏កាន់តែរីកសាយជាច្រើន ថាគាត់អាចនឹងចាកចេញពីទីក្រុងប៉ារីសទៅ Manchester United៕