ជ័យជំនះក្នុងការប្រកួតពានរង្វាន់ Europa League របស់ Leicester លើក្រុម Legia Warsaw បានបង្កជាហិង្សាដ៏អាក្រក់មួយ ពីសំណាក់អ្នកគាំទ្រក្រុមចាញ់ បានវាយប្រហារលើក្រុមប៉ូលីស ខណៈដែលពួកគេព្យាយាម គប់កាំជ្រួចភ្លើងចូលក្នុងទីលានប្រកួត។
នៅពាក់កណ្តាលតង់ទីពីរនៃជ័យជម្នះ ៣-១ របស់ Leicester អ្នកគាំទ្រ Legia បានព្យាយាមចូលទៅជិតអ្នកគាំទ្រ Leicester ដើម្បីបង្ករហឹង្សា។ ពួកគេខ្លះបានស្រែកហ៊ោជុំវិញការរារាំងរបស់ប៉ូលិស ក្នុងការប៉ុនប៉ងរុកចូល ហើយមានសេចក្តីរាយការណ៍ថាកាំជ្រួចក៏ត្រូវបានគប់ដាក់គ្នាផងដែរ។
គូររំលឹកថា Leicester ត្រូវបានពិន័យជាប្រាក់ចំនួន ១៧,០០០ ផោន នៅដើមរដូវកាលនេះ បន្ទាប់ពីឧប្បត្តិហេតុរវាងអ្នកគាំទ្រគូប្រជែង អំឡុងពេលប្រកួតស្មើ ២-២ ជាមួយ Napoli ក្នុងខែកញ្ញា៕
សូមទស្សនាវីដេអូខាងក្រោម៖
🚨⚽️ | NEW: Police in riot gear now in the ground due to problems with Legia Warsaw fanspic.twitter.com/Yep049dHqh
— Football For All (@FootballlForAll) November 25, 2021