បុរស​កំហូច​! បោក​យក​ខ្លួនប្រាណ​មិន​អស់ចិត្ត ថែម​ទាំង​ស៊ីដាច់​ម៉ូតូ​ទៀត

0

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​ល្បាត​ខណ្ឌដង្កោ ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​ប្រើ​ល្បិច​ជ្រុះ​មួក​ឲ្យ​នារី​ជា​កម្មការិនី​ម្នាក់​ចុះ​រើស រួច​ជិះ​ម៉ូតូ​របស់​នាង​រត់គេច​ខ្លួន កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២២​និង​០០​នាទី ត្រង់​ចំណុច​ផ្លូវ​បេតុង ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ ខែ​ម រតនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក​នៅផ្ទះ​ជួល ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោ​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ជនសង្ស័យ​គ្មាន​សារធាតុ​ញៀន​) ។

វត្ថុ​តាង​ចាប់​យក ៖ ១/​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ​ស្វាយ​រៀង 1R-1484 លេខ​តួ​និង​លេខ​ម៉ាស៊ីន​៦០១០៣០៥ ចំនួន​១​គ្រឿង , ២/​កាបូបស្ពាយ​ពណ៌​សូកូឡា ចំនួន​០១, ៣/​កាបូប​តូច ពណ៌​សូកូឡា​ចំនួន​១​។

ជន​រង​គ្រោះ​ឈ្មោះ ប ច ធ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​វេ​ង​ស្រេង ស្ថិត​នៅ​ភូមិ​…. សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨​និង​០០​នាទី ជន​រង​គ្រោះ​ឈ្មោះ ប ច ធ ភេទ​ស្រី អាយុ​២២​ឆ្នាំ បាន​លេង​ហ្វេ​ស​បុក ឈ្មោះ Chan To Love នៅ​ក្នុងផ្ទះ​ជួល​ផ្លូវ​វេ​ង​ស្រេង ស្ថិត​នៅ​ភូមិ​….. សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក៏​បានឃើញ​ហ្វេ​ស​បុក​ឈ្មោះ ជាង​ជួសជុល​ទូរស័ព្ទ​គ្រប់​ប្រភេទ ដែល​ជា​របស់​ជនសង្ស័យ​ឈ្មោះ ខែ​ម រតនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ហើយ​ជន​រង​គ្រោះ ក៏​បាន​ឆាត​ទៅ​សួរ​ជនសង្ស័យ ដើម្បី​រក​ទិញ​ទូរស័ព្ទ​បង់​រំ​លោះ​ចំនួន​១​គ្រឿង រួច​ជនសង្ស័យ​បាន​ឆាត​តប​មក​ជន​រង​គ្រោះ​ប្រាប់​ថា រូបគេ​(​ជនសង្ស័យ​) ស្រលាញ់​ពេញចិត្ត​ជន​រង​គ្រោះ​ខ្លាំង​ណាស់ ដូចនេះ​មិនបាច់​បង់​រំ​លោះ​ទេ រូបគេ​(​ជនសង្ស័យ​) និង​អោយ​ទូរស័ព្ទ​មួយ​គ្រឿង​ទៅ​ជន​រង​គ្រោះ​យក​ប្រើ​ចោះ ។

នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៩​និង​០០​នាទី ជនសង្ស័យ​បាន​ឆាត​សុំ​ណាត់ជួប​ជន​រង​គ្រោះ​នៅផ្ទះ​ជួល រួច​ជន​ស្ស័​យ​ក៏​បាន​បើក​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AR-8526 មក​ដឹក​ជន​រង​គ្រោះ​ពី​ផ្ទះ​ជួល​ទៅ​ដើរ​លេង​នៅ​ខាងក្រោយ​សណ្ឋាគារ​សុខា ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដើម្បី​និយាយ​លួងលោម​ជន​រង​គ្រោះ​ថា រូបគេ (​ជនសង្ស័យ​) ស្រលាញ់​ជន​រង​គ្រោះ​យក​ធ្វើ​ជា​ប្រពន្ធ​ពិតប្រាកដ​។ រហូត​ដល់​វេលា​ម៉ោង​២២ និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ជនសង្ស័យ​ក៏​បាន​ដឹក​ជន​រង​គ្រោះ​មក​ដេក​ផ្ទះសំណាក់​យីហោ​ឈ្មោះ មេដៃ​មាស ម្តុំ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ស្សា ស្ថិត​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជនសង្ស័យ​ដេក​ជាមួយ​ជន​រង​គ្រោះ​ដល់​ភ្លឺ​រួម​ភេទ​បាន​សម្រេច​ចំនួន​២​លើក ហើយ​ក៏​ដឹក​ជន​រង​គ្រោះ​មក​ផ្ទះ​ជួល​នៅ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​នៅ​ភូមិ​ខាងលើ​វិញ ។

លុះដល់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨​និង​០០​នាទី ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​លេខ​ជន​រង​គ្រោះ ០៨៨៥១៧៣៨១៧ ប្រាប់​ជន​រង​គ្រោះ​អោយ​បើក​ម៉ូតូ​ទៅ​យក​រូបគេ​(​ជនសង្ស័យ​) ម្តុំ​ខាងកើត​ស្ពាន​អាកាស​រង្វង់​មូល​ចោម​ចៅ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ជន​រង​គ្រោះ​ក៏​បាន​បើក​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1R-1484 លេខ​តួ​និង​លេខ​ម៉ាស៊ីន​៦០១០៣០៥ ពេល​ជន​រង​គ្រោះ​ទៅ​ដល់​ជនសង្ស័យ​អោយ​ជន​រង​គ្រោះ​អង្គុយ​ពី​ខាងក្រោយ ជនសង្ស័យ​ជា​អ្នក​បើ​ម៉ូតូ​ម្តង​។ ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ឌុ​ប​ជន​រង​គ្រោះ​ទៅ​លេង​សួនច្បារ​តាម​មាត់ទន្លេ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ រហូត​ដល់​វេលា​ម៉ោង​២១ និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ជនសង្ស័យ​ក៏​បាន​ដឹក​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ ដែល​បាន​ប្រាប់​ថា នាំ​ជន​រង​គ្រោះ​យក​ទៅ​ជួប​ជាមួយ​និង​ឪពុក​ម្តាយ​របស់​គេ​(​ជនសង្ស័យ​) រួច​ក៏​បាន​ដឹក​ជន​រង​គ្រោះ​ដល់​ផ្លូវ​បេតុង​៦០​ម៉ែត្រ​ពី​កើត​ទៅ​លិច ស្ថិត​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំ​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឃើញ​មាន​សភាព​ស្ងាត់​ជនសង្ស័យ​ធ្វើ​ជា​ធ្លាក់​មួក​សុវត្ថិភាព​ហើយ​ប្រាប់​ជន​រង​គ្រោះ​ឲ្យ​ចុះ​ទៅ​រើស ពេល​ជន​រង​គ្រោះ​ដើរទៅ​រើស​មួក​ជនសង្ស័យ​ក៏​បាន​បើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​គេចខ្លួន​បាត់​។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោ​រ​ឡោ​ហើយ​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​ក្បែរ​កន្លែង​កើត​នោះ​ក៏​បាន​ជួយ​អន្តរាគមន៍​ដេញ​តាម​ពីក្រោយ​និង​ស្រែក​តាម​វិទ្យុទាក់ទង​ឲ្យ​គោលដៅ​ខាង​មុខ​ជួយ​ស្ទាក់​ចាប់​ជនសង្ស័យ​បើក​រត់​រហូត​ដល់​ចំណុច​សាលា​បឋម​សិក្សា​ទៀន ស្ថិត​នៅ​សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ចំងាយ​ពី​កន្លែង​កើតហេតុ​ប្រវែង​៣០០០​ម៉ែត្រ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​រួម និង​វត្ថុ​តាង យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់​។ ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ចំ​ឈ្មោះ​ជនសង្ស័យ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ