Man City បាន​ឆ្លង​ទៅ​វគ្គ ១៦​ក្រុម UEFA Champions League (​មាន​វី​ដេ​អូ​)

0

ក្រោម​មេឃ​ខៀវ Manchester City បាន​វាយបក​យកឈ្នះ​ក្រុម​អ្នកមាន​បារាំង Paris Saint-Germain ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល UEFA Champions League ឆ្លង​ទៅ​កាន់​វគ្គ ១៦​ក្រុម​ចុង​ក្រោយ ក្នុង​នាម​ជា​ក្រុម​កំពូល​តារាង​។

ក្រុម​ភ្ញៀវ PSG មានឱកាស​រក​គ្រាប់​បាល់​នាំមុខ​ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe នៅ​នាទី​ទី​៥០ ប៉ុន្ដែ​ត្រូវ​បាន​វាយបក​នាំមុខ​វិញ​ដោយ​គ្រាប់​បាល់​របស់ Raheem Sterling និង Gabriel Jesus​។

ទោះបី​របូត​គ្រាប់​បាល់​មួយ​គ្រាប់​មែន ប៉ុន្ដែ Man City បាន​រារាំង​ខ្សែប្រយុទ្ធ​ឆ្នើម​ខាងលើ​ទាំង​បី​របស់ PSG រួម​មាន Mbappe, Messi និង Neymar ដែល​ធ្វើ​ឱ្យ​ពួក​គេ​ធានា​ឈាន​ទៅ​វគ្គ​១៦​ក្រុម ដោយ​មិន​បារម្ភ​សម្រាប់​ប្រកួត​បន្ទាប់ ដោយ​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ RB Leipzig នោះ​ទេ​។

បច្ចុប្បន្ន Man City ឈរ​នៅ​កំពូល​តារាង​នៃ​ពូ​ល A មាន​១២​ពិន្ទុ ខណៈ PSG ដែល​មាន​៨​ពិន្ទុ​ក៏​បាន​ឆ្លង​ទៅ​វគ្គ​១៦​ក្រុម​ផង​ដែរ ដ្បិត​ពួក​គេ​បរាជ័យ​ក្នុង​ការ​ប្រកួត​នោះ​ពិតមែន ហើយ RB Leipzig និង Club Bruges នៅ​សល់​ឱកាស​ប្រជែង​កៅអី​លេង​នៅ Europa League ដោយ​ពួក​គេ​មាន ៤​ពិន្ទុ​ដូច​គ្នា​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖