ចាប់​បាន​ជើង​ខ្លាំង​មួយ​ក្រុម ដែល​យក​កាំបិត​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​តាម​ផ្លូវ

0

ហ្វេ​ស​ប៊ុ​ក​៖ មួយ​រយៈ​មុន គឺ​មាន​ករណី​ក្មេង​ទំនើង​បាន​យក​កាំបិត​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ ដែល​បើក​តាម​ផ្លូវ​។ ហើយ​នៅ​ពេល​គណនី​ខាងលើ ម្ចាស់​រថយន្ត​ខាងលើ ដែល​មានឈ្មោះ Titha Thoeurng បាន​សរសេរ​ថា “​កាលពី​ម្សិលមិញ​ខ្ញុំ​បាន​បង្ហោះ​ទាក់ទង​ហ្នឹង​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ដែល​បាន​គប់​កាំបិត​ចូល​មក​ក្នុង​ឡាន​របស់ខ្ញុំ ហើយ​ពេល​នេះ​សម្ថ​ត​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​បាន​ហើយ ខ្ញុំបាទ​និង​ក្រុម​គ្រួសារ​សូម​អរគុណ​ចំពោះ​កងកម្លាំង​នគរបាល ស្រុក​ព្រះនេត្រព្រះ​ដែល​បាន​ព្យាយាម​បំពេញ​នូវ​តួនាទី ប្រឹងប្រែង​ស្វែងរក​ក្រុម ក្មេង​ទំនើង ដែល​ដេញ​វាយ​គ្នា គប់​កាំ​បិទ​ពេញ​ផ្លូវ ដែល​បណ្ដាល​អោយ​គ្រោះថ្នាក់​ដល់​ពួក​ខ្ញុំ​ជា​អ្នកដំណើរ តាម​ផ្លូវ​វាល​ស្រមោច កាត់​ពី​បាត់ដំបង មក​កាន់​ខេត្តសៀមរាប​យ៉ាង​ខ្លាំង​! សូម​អរគុណ សូម​ជូនពរ​ពូ​ៗ​សម្ថ​កិច្ច មាន​សុខភាព​ល្អ សម្រេច​គ្រប់​ភារកិច្ច​…”៕