Emery ក៏​មានឈ្មោះ​ក្នុង​បញ្ជី​គ្រូបង្វឹក​ដែល Man Utd ចង់បាន​ដែរ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Bild បានអោយ​ដឹង​ថា លោក Unai Emery ក៏​មានឈ្មោះ​ជា​ជម្រើស​ដែល​ក្រុម Manchester United ពិចារណា​ក្នុង​ការយ​កមក​ដឹកនាំ​ក្រុម​ផង​ដែរ​។

អតីត​គ្រូបង្វឹក​ឆ្នើម​របស់ Arsenal បាន​ធ្វើការ​ប​ដិ​សេ​ធ​ចំពោះ​ក្លឹ​ប Newcastle កាលពី​ដើមរដូវ​កាល ប៉ុន្តែ​គាត់​ត្រូវ​បាន​ចាប់អារម្មណ៍​ដោយ Man Utd ចំពោះ​ការ​ដឹកនាំ​របស់​លោក​នៅ Villarreal​។

Emery បាន​ជួយ​អោយ Villarreal លើក​ពាន Europa League កាលពី​រដូវ​កាល​មុន ក្រោយ​យកឈ្នះ Man Utd ក្នុង​ការ​ស៊ុត​បាល់ ១១​ម៉ែត្រ​៕