Chelsea នឹង​លក់​កីឡាករ​ម្នាក់​នេះ ប្រសិនជា​មាន​ក្លឹ​ប​ណា​ហ៊ាន​អោយ​តម្លៃ​មួយ​សមរម្យ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fichajes បានអោយ​ដឹង​ថា ក្លឹ​ប Chelsea បាន​ដាក់​នៅ​តម្លៃ​ខ្លួន​របស់​ខ្សែបំរើ​អង់គ្លេស Ross Barkley រួចរាល់​ហើយ​។

ក្នុង​នោះ​ក្លឹ​ប Newcastle, Leeds និង Burnley កំពុង​ចាប់អារម្មណ៍​ទៅ​លើ​កីឡាករ​វ័យ ២៧​ឆ្នាំ រូប​នេះ ដែល​នឹង​ត្រូវ​អនុញ្ញាត​អោយ​ចាក​ចាញ​ពី Stamford Bridge នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​។

Chelsea ត្រៀម​ក្នុង​ការ​លក់ Barkley ចេញ​ប្រ​សិន មាន​ក្លឹ​ប​ណា​ហ៊ាន​ចំណាយ​លុយ ១៤​លាន​ផោន ឫ​ក៏​លើស​នេះ នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នា​ខែមករា​ខាង​មុខ​៕