បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាក្លឹប Manchester United កំពុងតាមមើលទៅលើបញ្ហាកុងត្រារបស់ Ousmane Dembele ជាមួយនឹងក្លឹប Barcelona។
កីឡាករបារាំងរូបនេះនឹងត្រូវផុតកុងត្រានៅខែមិថុនា ឆ្នាំ២០២២។ ហើយខាងក្លឹប Barcelona ក៏មានការពិបាកក្នុងការផ្តល់ជូននៅក្នុងត្រាថ្មីអោយទៅរូបគាត់ផងដែរ ព្រោះតែក្លឹបមានបញ្ហាខាងថវិកា។
United កំពុងតាមមើលកីឡាករ Dembele ដើម្បីព្យាយាមចុះកុងត្រាយករូបគាត់ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខ៕