យោងតាមអ្នកកាសែតអេស្ប៉ាញលោក Sergio Gonzalez បានបញ្ជាក់ថាតារាឆ្នើមរបស់ក្លឹប PSG កីឡាករ Lionel Messi នឹងឈ្នះពាន Ballon d’Or ជាលើកទី ៧ក្នុងអាជីពបាល់ទាត់របស់គាត់ ហើយព័ត៌មាននេះក៏ត្រូវបានជូនដំណឹងផងដែរដល់កីឡាករអាហ្សង់ទីន និងក្រុមរបស់គាត់។ កីឡាករវ័យ ៣៤ ឆ្នាំគ្រោងនឹងទទួលពានរង្វាន់ដ៏ថ្លៃថ្លាមុនខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich ស្របពេលដែលខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះបានខកខានពានរង្វាន់នៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត កូវីដ-១៩។
ជ័យលាភី Ballon d’Or ចុងក្រោយរបស់ Messi បានកើតឡើងក្នុងឆ្នាំ ២០១៩ ខណៈដែលគាត់បានទម្លាក់ខ្សែការពារ Virgil van Dijk របស់ Liverpool ដើម្បីក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់នេះ ៦ ដង។ ទោះជាយ៉ាងណាក៏ដោយ តាមពាក្យចចាមអារ៉ាមត្រូវបានគេជឿថា Messi ទំនងជានឹងឈ្នះវាម្តងទៀតនៅសប្តាហ៍ក្រោយ ដោយ Lewandowski, Mohamed Salah, Jorginho និង Cristiano Ronaldo នឹងត្រូវជាប់ឈ្មោះក្នុងកំពូលកីឡាករទាំងដប់ក្នុងចំណោមអ្នកផ្សេងទៀត។
គួររំលឹកដែរថា នៅរដូវក្តៅឆ្នាំ ២០២១ Messi បានចុះហត្ថលេខាលើការផ្លាស់ប្តូរដែលមិននឹកស្មានដល់ទៅ PSG បន្ទាប់ពីការប៉ុនប៉ងមិនជោគជ័យរបស់ Barcelona ក្នុងការបន្តកិច្ចសន្យាដោយសារតែតម្លៃប្រាក់ឈ្នួលមានកំរិតខ្ពស់ ធ្វើឲ្យក្លឹបគ្មានលទ្ធភាពផ្គត់ផ្គង់ថ្លៃពលកម្មរបស់គាត់៕
សូមទស្សនាវីដេអូខាងក្រោម៖