Zlatan បោះពាក្យ​យ៉ាង​គ្រោតគ្រាត​ឲ្យ​ទៅ​កាន់ Man Utd ក្រោយបណ្តេញ Solskjaer

0

ខ្សែប្រយុទ្ធ​ក្លិប AC Milan កីឡាករ Zlatan Ibrahimovic បាន​ទទូច​ឲ្យ​ក្លិប Manchester United ផ្តោត​លើ​ពេល​បច្ចុប្បន្ន បើ​ពុំ​ដូច្នោះ​ទេ គួរតែ​ទៅ​មន្ទីរពេទ្យ ដើម្បី​លាង​សម្អាត​ខួរក្បាល​ចេញ​។

ជា​ការ​ពិត​ណាស់ Zlatan បាន​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​បច្ចុប្បន្ន Man Utd កំពុង​តែ​ទទួល​បាន​លទ្ធផល​ដុនដាប​ខ្លាំង​មែនទែន ដោយ​ថ្មី​ៗ​នេះ​ក្លិប​ក៏​ទើបតែនឹង​បណ្តេញ​អ្នកចាត់ការ​ក្រុម​លោក Ole Gunnar Solskjaer ចេញពី​តំណែង​ផង​ដែរ​។

នៅ​ពេល​សួរ​អំពី​បញ្ហា​បច្ចុប្បន្ន​របស់​បិសាច​ក្រហម Zlatan បាន​ប្រាប់ The Guardian​ថា​៖ «Man Utd ចូល​ចិត្ត​និយាយ​ពី​រឿង​អតីតកាល​ណាស់​។ នៅ​ពេល​ដែល​ខ្ញុំ​លេង​នៅ​ទីនោះ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជួយ​ក្លិប​ក្នុង​ពេល​បច្ចុប្បន្ន និង​បង្កើត​រឿងរ៉ាវ​ថ្មី​ៗ​សម្រាប់​ខ្លួនឯង​។ អ្នក​ត្រូវ​តែ​គិត​ពី​បច្ចុប្បន្ន ឬ​ក៏​ទៅ​មន្ទីរពេទ្យ​ដើម្បី​លាង​សម្អាត​ខួរក្បាល​ចេញ​»៕