កំពង់ឆ្នាំង ៖ កម្លាំងនគរបាលស្រុកកំពង់ត្រឡាច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងរំលោភ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិវាលណូង ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេម រី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិឃុំស្រុកខាងលើ បានចាប់ទៅលើឈ្មោះ រ.ស ភេទស្រី អាយុ៣០ឆ្នាំ វេលាម៉ោង២១និង១០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ដួលទៅលើភ្លឺស្រែពេលដែលប្ដីគេស្រវឹងដេកលក់ ហើយឈ្មោះ រ.ស បានរើបំរះរួចរត់ទៅស្រែកហៅឲ្យគេជួយនិងប្រាប់ម្ដាយរបស់ខ្លួន។ ក្រោយពីគេស្ដីបន្ទោសឈ្មោះ សេម រី បានរត់ទៅយកដាវពីផ្ទះមក កំរាមកំហែងគេថែមទៀត។
ក្រោយពីបានទទួលបណ្ដឹង កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យយកមកអធិការនគរបាលស្រុកកំពង់ត្រឡាចសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ