បាត់ដំបង ៖ នៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី អនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំបង្ក្រាបអ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀ) ក្នុងមូលដ្ឋាននៅចំណុចផ្ទះជួលតាថាំង នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានចំនួន០១ករណី ឃាត់អ្នកប្រព្រឹត្តចំនួន ០៤នាក់។ ១.ឈ្មោះ ធា គឹមលាង ភេទស្រី អាយុ ២៤ឆ្នាំ ២.ឈ្មោះ ហ៊ុន ស៊ីម៉ន ភេទស្រី អាយុ ៣០ឆ្នាំ ៣.ឈ្មោះ សំ ស៊ីវអេង ភេទស្រី អាយុ ៥២ឆ្នាំ និង៤.ឈ្មោះ ឯម ពឺន ភេទស្រី អាយុ ៥១ឆ្នាំ អ្នកទាំងបួនមានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង រួមនឹងដកហូតវត្ថុតាងមាន បៀរចំនួន ១ហូ និងកំរាលចំនួន ១។
ករណីនេះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំដល់ពួកគាត់កុំឱ្យប្រព្រឹត្តសកម្មភាពល្មើសបន្តទៀតនេះ សមត្ថកិច្ចបានពន្យល់ណែនាំឱ្យគាត់បានយល់អំពីបញ្ហាប្រឈមនៃករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ដែលក្នុងនោះមានចំណែកជាច្រើនករណីដែលបណ្តាលមកពីការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងនេះផងដែរ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ