បង្ហាញ​ជន​មុខ​ជនសង្ស័យ​លួច​ម៉ូតូ ជំនាញ​ខាង​លួច​ម៉ូតូ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ ម៉ោង​១៥:០០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក្បាលកោះ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​។ ជន​រង​គ្រោះ​ឈ្មោះ​យ៉ែ​ម សុធា​រី ភេទ ស្រី អាយុ ៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មេផ្ទះ ស្នាក់​នៅ​បន្ទប់​កើតហេតុ​។

ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ​ងី​ម ខួច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ (​មាន​សារធាតុ​ញៀន​)​។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទុក​ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ នៅ​ចំណុច​កើតហេតុ លុះ​រហូត​ដល់​ម៉ោង​០៤:៣០​នាទី ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ ជន​រង​គ្រោះ​ងើប​ពី​ដេក​ស្រាប់តែ​បាត់​ម៉ូតូ ក៏​មក​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ដាក់​ពាក្យបណ្តឹង​។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ នៅ​វេ​លេ​ម៉ោង​១៥:០០​នាទី ថ្ងៃ​ដដែល សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ រហូត​ដល់​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ រួម​និង​វត្ថុ​តាង​ម៉ូតូ​របស់​ជន​រង​គ្រោះ បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក្បាលកោះ ធ្វើការ​សាកសួរ​។

បញ្ជាក់​ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស ០៣​លើក ៖
-​លើក​ទី​១ ៖ ក្នុង​ឆ្នាំ​២០០៧ រយៈពេល ០១​ឆ្នាំ ពី​បទ ៖ លួច ។
-​លើក​ទី​២ ៖ ក្នុង​ឆ្នាំ​២០១៦ រយៈពេល ០២​ឆ្នាំ ពី​បទ ៖ រក្សា​ទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។
-​លើក​ទី​៣ ៖ ក្នុង​ឆ្នាំ​២០២០ រយៈពេល ០១​ឆ្នាំ ពី​បទ ៖ រំលោភ​លើ​ទំនុកចិត្ត​។

បច្ចុប្បន្ន​ជនសង្ស័យ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ