លោក Ole Gunnar Solsjkaer ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Manchester United បន្ទាប់ពីលទ្ធផលចុងក្រោយដ៏អាក្រក់របស់ក្លឹប នៃការបរាជ័យក្នុងលទ្ធផល ៤-១ នៅលើទឹកដីក្រុម Watford កាលពីថ្ងៃសៅរ៍។
ទោះជាយ៉ាងណាក៏ដោយ ទម្រង់លេងដ៏អាក្រក់របស់បិសាចក្រហម មិនមែនជាហេតុផលតែមួយគត់សម្រាប់អ្នកចាត់ការសញ្ជាតិន័រវេស ដែលត្រូវបញ្ចប់ពីតួនាទីរបស់គាត់នោះទេ។
យោងតាមសារព័ត៌មាន Telegraph បានឲ្យដឹងថា មូលហេតុនៃការចែកផ្លូវគ្នារវាង Solsjkaer ជាមួយក្លឹបគឺបណ្តាលមកពី «ស្ថានភាពកាន់តែស្មុគ្រស្មាញ កីឡាករចាប់ផ្តើមបាត់បង់ទំនុកចិត្ត និងការបះបោរនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់»៕