ព័ត៌មាន​បឋម​៖ ចាប់​បាន​ជន​ដៃដល់​ម្នាក់ ក្នុង​ចំណោម ៦​នាក់ ដែល​រំលោភ​បូក ហើយ​សម្លាប់​ក្មេង​ស្រី​សិស្សសាលា​នៅ​កំពង់ចាម

0

កំពង់ចាម​៖ នៅ​រសៀល​ម៉ោង​ប្រមាណ ២:១៥​នាទី ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់ខ្លួន ជនសង្ស័យ​ម្នាក់ ដែល​ជា​ក្រុម​ជន​ដៃដល់ ធ្វើការ​ចាប់រំលោភ និង​សម្លាប់​យ​វ​តី​ម្នាក់ កាលពី​ថ្ងៃ​ទី​២០​កន្លង​ទៅ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​មាន​ករណី​រំលោភ​សម្លាប់​មួយ​បាន​កើតឡើង​នៅ​ចំនុច​ភូមិ​ប៉ា​ង ឃុំ​បុស​ថ្លាន់ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ ក្នុង​នោះ​ជន​រង​គ្រោះ​មានឈ្មោះ ឌី​ម អេ​ង​ជូ ភេទ​ស្រី អាយុ ១៦​ឆ្នាំ ជា​សិស្ស ថ្នាក់​ទៅ​១២៕

Update៖ ជន​ដៃដល់​សារភាព​ថា​ពិតជា​រំលោភ ហើយ​សម្លាប់​មែន