ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Sadio Mane កំពុងទាមទារដំឡើងប្រាក់ឈ្នួល ដើម្បីធ្វើឱ្យតួលេខប្រាក់ខែរបស់គាត់ស្រដៀងទៅនឹង Mohamed Salah ។ កីឡាករឆ្នើមសញ្ជាតិសេណេហ្គាល់រូបនេះ បានរីករាយនឹងការវិលមករកទម្រង់លេងដ៏អស្ចារ្យវិញក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការប្រកួតលីកចំនួន ១២លើក។
ទោះបីជា Mohamed Salah គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនាពេលបច្ចុប្បន្នរបស់ Liverpool ក៏ដោយ ក៏វាមិនបានធ្វើឱ្យ Mane ខកចិត្តក្នុងការទាមទារប្រាក់ខែស្មើនឹង Salah ដែរ។ ការទាមទាររបស់ Mane នឹងត្រូវបានពិចារណាយ៉ាងដិតដល់ដោយក្រុមប្រឹក្សា Liverpool។ កិច្ចសន្យាថ្មីសម្រាប់ Mo Salah នៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។ ដូច្នេះហើយ Mane ប្រហែលជាត្រូវរង់ចាំមួយរយៈសម្រាប់ការចរចារកុងត្រារបស់គាត់។
អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp ហាក់ដូចជាមិនបានសម្លឹងមើលការចុះហត្ថលេខាថ្មីណាមួយ នៅក្នុងមុខតំណែងទាំងនោះ ដើម្បីពង្រឹងក្រុមក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករា។ ដូច្នេះ ឱកាសច្រើនដែលហង្សក្រហមនឹងយល់ព្រមលើកិច្ចព្រមព្រៀង ដើម្បីរក្សាខ្សែប្រយុទ្ធអាហ្វ្រិកដ៏អស្ចារ្យទាំងពីរនៅ Anfield ៕