កំពង់ចាម៖ មានការភ្ញាក់ផ្អើលមួយក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយរឿងរបស់យុវតីម្នាក់ក្នុងខេត្តកំពង់ចាម ត្រូវបានជនមិនស្គាល់មុខមួយក្រុមមានគ្នា ៦នាក់ បានធ្វើការចាប់រំលោភ ហើយក៏សម្លាប់គ្នាបំបិទមាត់។ ហេតុការណ៍ដល់រន្ធត់នេះ កើតឡើងនៅប្រមាណ ៥ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។
បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឌីម អេងជូ អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១២។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់ទាំង ៦នាក់ដែលធ្វើសកម្មភាពរំលោភ សម្លាប់ទៅលើជនរងគ្រោះ។
បើយោងតាមប្រភពពីមិត្តស្និទ្ធរបស់ជនរងគ្រោះងបានអោយដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូត្រលប់ទៅផ្ទះវិញ ដោយផ្លូវមានសភាពស្ងាត់ ស្របពេលជួបជាមួយជនដៃដល់ទាំង ៦នាក់ បានធ្វើការយកខ្សែទាក់ ក ជនរងគ្រោះ បន្ទាប់មកធ្វើសកម្មភាពចាប់រំលោភតែម្តង។
ចំពោះហេតុការណ៍មួយនេះ បានធ្វើអោយផ្ទុះនៅការថ្កោលទោសយ៉ាងខ្លាំងពី សំណាក់ប្រជាជន នឹងបានស្នើរអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមជនជនសង្ស័យទាំង ៦នាក់នោះអោយខានតែបាន៕