Xavi ច្រាន​ចោលការ​ផ្លាស់​ប្តូរ​កីឡាករ​ម្នាក់​របស់ Man Utd (​មាន​វី​ដេ​អូ​)

0

អ្នកចាត់ការ​ថ្មី​របស់ Barcelona លោក Xavi Hernandez ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ច្រានចោល​គំនិត​នៃ​ការ​ចុះហត្ថលេខា​លើ Donny van de Beek របស់ Manchester United ។

យោង​តាម Sport បាន​ឲ្យ​ដឹង​ថា អតីត​លេខាធិការ​បច្ចេកទេស​របស់ Barcelona លោក Ramon Planes បាន​ទាក់ទង​ជាមួយ Van de Beek សម្រាប់​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​សក្តានុពល​ទៅ​កាន់ Camp Nou ។ Van de Beek បាន​បើកចំហ​ចំពោះ​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្លឹ​ប Barcelona ប៉ុន្តែ Xavi បាន​ច្រានចោល​គំនិត​នេះ ដោយសារ​តែ​ជម្រើស​ខ្សែបម្រើ​ដែល​គាត់​មាន​គឺ​គ្រប់គ្រាន់​។

គួរ​រំលឹក​ដែរ​ថា Barcelona ក៏​ត្រូវ​បាន​ទាក់ទង​នឹង​ការ​ផ្ទេរ​យក Van de Beek នៅ​រដូវក្ដៅ​ឆ្នាំ ២០២០ ផង​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​ហូ​ឡង់​ដែល​បាន​ផ្លាស់​ទៅ Manchester United ។ Van de Beek បាន​លេង​ជាមួយ Frenkie de Jong នៅ Ajax ហើយ​អ្នក​ទាំង​ពីរ​បាន​ជួយ​ក្លឹ​ប ឲ្យ​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ UEFA Champions League ក្នុង​ឆ្នាំ ២០១៩៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖