សៀមរាន៖ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ នៅចំណុចមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយជាប់ទាក់ទងពីបទរក្សាទុកនិងជួញដូរអាវុធខុសច្បាប់នៅខេត្ដបាត់ដំបង។
បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាមន្ត្រីយោធាខាងលើមានឈ្មោះ អូន ពិសិដ្ឋ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ បានជាប់ពាក់ព័ន្ធនឹងបទ”រក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់”៕
ប្រភព៖ BTV