ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​ខេត្ត​ព្រះ​សីហ​នុ មាន​ប្រមាណ ៤៤​ពាន់​នាក់ នៅ​ថ្ងៃ​ទី​២ នៃ​ពិធីបុណ្យ​អុំទូក

0

ព្រះ​សីហ​នុ​៖ ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ព្រះរាជ​ពិធី​បុ​ណ្ប​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ថ្ងៃ​ទី​ពីរ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ធៀប​នឹង​ឆ្នាំ ២០២០ មាន​ដូច​ខាងក្រោម​៖
ក​. ភ្ញៀវ​សរុប ៤៤.២៤២ កើនឡើង​១២៤,៣៨% ក្នុង​នោះ​៖
+​ភ្ញៀវ​ជាតិ ៤១.៨០៦​នាក់ កើនឡើង​១២៣,៧៦%
+​ភ្ញៀវ​បរទេស ២.៤៣៦​នាក់ កើនឡើង​១៣៥,៥៨%
ខ​. មាន​ភ្ញៀវ​ចូល​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ​០១​ជើង ថយ​ចុះ​០១​ជើង ស្មើនឹង ១៧​នាក់ ថយ​ចុះ​៩២,២៧% ជាតិ ០០​នាក់ និង​អន្តរជាតិ​សរុប​១៧​។
គ​. ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នានា​មាន​៖
-​ភ្ញៀវ​សរុប ៨៦០​នាក់ កើនឡើង ៧២%
+​ភ្ញៀវ​ជាតិ ៧៣៩​នាក់ កើនឡើង​១៣៨,៣៨%
+​ភ្ញៀវ​បរទេស ១២១​នាក់ ថយ​ចុះ​៣៦,៣១% ។
ឃ​. ភ្ញៀវ​ទៅ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ​និង រមណីយដ្ឋាន​នានា​៖
-​ភ្ញៀវ​សរុប ៤៣.៣៤២​នាក់ កើនឡើង​១២៩,០៥% ក្នុង​នោះ​៖
+​ភ្ញៀវ​ជាតិ ៤១.០៣២​នាក់ កើនឡើង​១២៣,៩៦%
+​ភ្ញៀវ​បរទេស​២.៣១០​នាក់ កើនឡើង​២៨៤,៣៥%​៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ