បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail បានចេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅបានអោយដឹងថា ប្រធានបាល់ទាត់អាមេរិកខាងត្បូងបានពិន័យអាជ្ញាកណ្តាល ២រូប និងបុគ្គលិកផ្នែក VAR ដោយផ្អាកការងារគ្មានពេលកំណត់ ព្រោះតែបញ្ហាការមិនពិន័យទៅលើកីឡាករ Nicolas Otamendi ដែលអោយកែងធ្វើអោយកីឡាករ Raphinha របស់ប្រេស៊ីលរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទីអង្គារ៍ កំឡុងពេលប្រទេសក្នុងទ្វីបអាមេរិកខាងត្បូងទាំង ២បានប្រកួតគ្នា៕