កីឡាករ ៥​នាក់​ដែល​ដែល​បាន​រួមចំណែក​រក​គ្រាប់​បាល់ បាន​ច្រើន​ជាងគេ​ក្នុង​រដូវ​កាល​នេះ

0

ឥឡូវនេះ យើង​ហៀបនឹង​បិទ​វាំងនន​នៅ​លើ​ការ​សម្រាក​អន្តរជាតិ​ចុង​ក្រោយ​នៃ​ឆ្នាំ 2២០២១​។ អ្វី​ៗ​នឹង​កាន់តែ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង នៅ​ទូ​ទាំង​លី​ក​កំពូល​ទាំង​ប្រាំ​របស់​អឺរ៉ុប​។ ក្រុម និង​កីឡាករ​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​រួច​ហើយ នៅ​ក្នុង​រដូវ​កាល ២០២១-២២ ។

ទន្ទឹម​នឹង​នេះ​ដែរ កីឡាករ​ជា​ច្រើន​រូប​ទៀត មាន​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​។ ពួក​គេ​បាន​ចាប់​យក​ឱកាស ដើម្បី​បញ្ចេញ​សមត្ថភាព​យ៉ាង​អស្ចារ្យ និង​បាន​ជួយ​ក្រុម​របស់​ពួក​គេ​យ៉ាង​ខ្លាំង នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​រដូវ​កាល​នេះ​។ ឥឡូវនេះ​សូម​ក្រឡេក​មក​មើល​កីឡាករ ៥​នាក់​ដែល​ដែល​បាន​រួមចំណែក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ក្នុង​រដូវ​កាល ២០២១-២២ មក​ទល់​ពេល​នេះ​៖
# 5 Ciro Immobile របស់​ក្លឹ​ប Lazio ស៊ុត​ចូល​បាន ១០​គ្រាប់ និង Assists ២​លើក (12 goal contributions)
#4 Erling Haaland របស់​ក្លឹ​ប Borussia Dortmund ស៊ុត​ចូល​បាន ៩​គ្រាប់ និង Assists ៣​លើក (12 goal contributions)
#3 Robert Lewandowski របស់​ក្លឹ​ប Bayern Munich ស៊ុត​ចូល​បាន ១៣​គ្រាប់ និង Assists ១​លើក (14 goal contributions)
#2 Karim Benzema របស់​ក្លឹ​ប Real Madrid ស៊ុត​ចូល​បាន ១០​គ្រាប់ និង Assists ៧​លើក (17 goal contributions)
#1 Mohamed Salah របស់​ក្លឹ​ប Liverpool ស៊ុត​ចូល​បាន ១០​គ្រាប់ និង Assists ៧​លើក (17 goal contributions)