ដោយសារ​មូលហេតុ​នេះ ធ្វើ​អោយ​រថយន្ត​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង​កណ្តាលផ្លូវ

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១០:១៥​នាទី ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​ចូល​បុរី​ផ្ល​រ៉ា​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាត់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រវាង​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ​ឃ្លុប​ដឹក​ភេសជ្ជៈ បាន​ក្រឡាប់​ផ្ងារជើង ក្រោយ​គេច​ពី​រថយន្ត​មួយ​គ្រឿង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានដឹង​ថា រថយន្ត​ខាងលើ​មាន​ស្លាក​លេខ​ភ្នំពេញ​2AA – 8209​។ ក្រោយ​កើតហេតុ​សម​ត្ថិ​កិច្ច​បាន​ធ្វើការ​ពិនិត្យ និង​ស​ម្រួ​ស​ចរាចរណ៍ ហើយ​ខាង​រថយន្ត​ក៏​បាន​លើក​ភេសជ្ជៈ​ដាក់​រថយន្ត​មួយទៀត​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត​៕