បន្ទាប់​ពី​ត្រូវ​បាន Aston Villa បណ្តេញចេញ ឥឡូវនេះ Dean Smith ទទួល​បានការ​ងារ​ថ្មី​ហើយ

0

យោង​តាម​ការ​បង្ហោះ​លើ​គណនី​ផ្លូវការ​របស់​អ្នក​សារព័ត៌មាន​ដ៏​ល្បីល្បាញ​សញ្ជាតិ​អ៊ី​តា​លី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Norwich City បាន​ប្រកាស​ពី​ការ​តែងតាំង​គ្រូបង្វឹក​ថ្មី​គឺ​លោក Dean Smith​។

Smith បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ២​ឆ្នាំ​កន្លះ ហើយនឹង​ត្រូវ​ចូលរួម​នៅ​ក្រុម​ចាប​លឿង ព្រមទាំង​ត្រូវ​ធ្វើការ​ជាមួយ​ជំនួយការ​គ្រូបង្វឹក​លោក Craig Shakespeare​។

បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ដំបូង​ដែល Dean Smith ទទួល​បន្ទុក​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Southampton នៅ​ក្នុង​ទឹកដី​ខ្លួន​ង​ង​៕