ជម្លៀស​ប្រជាជន​ទៅ​កាន់​ទីទួល​សុវត្ថិភាព ខណៈ​ទំនប់​អាង​ទឹក​បា​សាក់​បាន​ឡើង​យ៉ាង​គំហុក

0

បាត់ដំបង​៖ អាជ្ញាធរ​ស្រុក​រុក្ខ​គិរី ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព នៅ​ភូមិ​ឈូក ចំណុច​បឹង​តា​សុក ភូមិ​កំ​រ៉ែ​ង និង​ភូមិ​ច្រាំង​ខ្ពស់ ឃុំ​បា​សាក់ ដែល​មានការ​ជន់​លិច​។

បន្ទាប់​ពី​ទំនប់​អាង​ទឹក​បា​សាក់​បាន​ឡើង​យ៉ាង​គំហុក ពី​តំបន់​ជួរ​ភ្នំ​ខាងលើ អាជ្ញាធរ​ស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង​បាន​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួលសុវត្ថិភាព ។ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា កម្ពស់​ទឹក​មានការ​កើនឡើង​រហូត​ដល់​៦,២​ម៉ែត្រ ដូច្នេះ​អាជ្ញាធរ​ស្រុក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាម​មាត់​ស្ទឹង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កម្ពស់​ទឹកជំនន់​៕

ប្រភព៖ ឡៃលី ប៉ោយប៉ែត-Laily Poipet