កណ្តាល៖ កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីឆ្លងចរន្តអគ្គិសនីបង្កជាភ្លើងបានឆាបឆេះបំផ្លាញផ្ទះអស់មួយខ្នង និងទ្រព្យសម្បត្តិជាច្រើន។
បើយោងតាមកប្រភពពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះ ផ្ទះពលរដ្ឋនៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដែលមានម្ចាស់ផ្ទះឈ្មោះ ដួង ផៃ ភេទប្រុស អាយុ ៧១ឆ្នាំ ជាបុរសពោះម៉ាយ នៅភូមិ ឃុំខាងលើ។ គ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះឈើ ១ខ្នងប្រក់ក្បឿង ជញ្ជាំងឈើទំហំទទឹង ៧,៥០ម បណ្តោយ ៩,៩៧ ម៉ែត្រ ឆេះអស់ទាំងស្រុង ។
ក្នុងនោះខូចខាតបាត់បង់ អស់ថវិកាចំនួន ៧ ម៉ឺនរៀល- ប្រាក់ដុល្លារ ៥០ដុល្លារ-កៅអីផ្តៅ ចំនួន៣-ទូរទឹកកក១-គ្រែឈើ១-និងកីឈើតម្បាញ១។ភ្លើងបាន រលត់អស់នៅថ្ងៃដដែល ៕
ប្រភព៖ សហការី