ខ្សែប្រយុទ្ធ Sergio Aguero របស់ក្លឹប Barcelona និយាយថាគាត់ «តែងតែមានភាពវិជ្ជមាន» ទោះបីជាមានរបាយការណ៍ថា បញ្ហាបេះដូងរបស់គាត់អាចបង្ខំគាត់ឱ្យចូលនិវត្តន៍ក៏ដោយ ដោយអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Lionel Scaloni នៅតែសង្ឃឹមថា នឹងឃើញតារារូបនេះនឹងត្រលប់ទៅចូលរួមប្រកួតប្រជែងឡើងវិញ។
យ៉ាងណាមិញ វិទ្យុ Catalunya បានរាយការណ៍ថា ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៣ ឆ្នាំរូបនេះ ដែលទើបតែបានផ្លាស់ទៅ Camp Nou ពី Manchester City នៅរដូវក្តៅនេះ ប្រហែលជាត្រូវព្យួរស្បែកជើងរបស់គាត់ដោយសារបញ្ហាសុខភាពធ្ងន់ធ្ងរ។
ឆ្លើយតបទៅនឹងការពិភាក្សាពីការចូលនិវត្តន៍តាមរយៈ Twitter Aguero បានសរសេរថា «ដោយសារពាក្យចចាមអារ៉ាមនេះ ខ្ញុំអាចនិយាយបានថា ខ្ញុំកំពុងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់ក្លឹប ធ្វើតេស្ដ និងព្យាបាល និងពិនិត្យការវិវឌ្ឍន៍របស់ខ្ញុំក្នុងរយៈពេល ៩០ ថ្ងៃ។ ខ្ញុំមិនអីទេ»៕