កីឡាករ​ម្នាក់​នេះ​សម្រេច​វិល​ត្រលប់​មក Barca វិញ ដើម្បី​ជួយ​ក្រុម

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fabrizio Romano នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ បានអោយ​ដឹង​ថា ក្លឹ​ប Barcelona បាន​ប្រកាស​ផ្លូវ​ការណ៍​នៅ​ការ​ចុះ​កុងត្រា​ជាមួយនឹង​កីឡាករ Dani Alves​។

ក្នុង​នោះ​កុងត្រា​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២១ ហើយ​នៅ​មាន​ជម្រើស​បន្ត​ថែម​មួយ​ឆ្នាំ​ទៀត​ដល់ ខែមិថុនា ឆ្នាំ​២០២៣ ដោយ​អ្វី​ៗ​ត្រូវ​បាន​ចុះហត្ថលេខា​រួច​រួច​ហើយ​។ កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​សម្រេច​ដោយ Xavi ដែល​ចង់បាន​Dani មក​លេង​អោយ Barcelona ជា​ខ្សែការពារ​ស្លាប​ខាងស្តាំ និង​ជា​អ្នក​នាំ​លេង​សម្រាប់​កីឡាករ​ក្មេង​ៗ​នៅ​ក្នុង​ក្រុម​។

Dani Alves ស្រ​ម៉ៃ​ថា​នឹង​បាន​មក​ចូលរួម​ជាមួយនឹង​ក្លឹ​ប Barcelona វិញ ហើយ​អ្វី​ៗ​ត្រូវ​បាន​សម្រេច​ដូច​បំណង​របស់​គាត់​ហើយ​៕