ភ្នំពេញ៖ សេចក្ដីសម្រេច ស្ដីពីការកែសម្រួលចំពោះការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា នៅរាជធានីភ្នំពេញ។ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែអាស្រ័យទៅតាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងវិធានការសុខាភិបាល។
ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ សូមអនុវត្តវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមកាត់ផ្តាច់ចរន្តជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងដើម្បីមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់គ្នា៕