ពុទ្ធោ​! ធ្លាក់​ថ្ម​មិន​ចេះ​តូច​តាម​ផ្លូវ ត្រូវ​ផាស​ស្អាប់ បណ្តាល​អោយ​របួស​មនុស្ស ២​នាក់

0

ក្រចេះ​៖ បើយោងតាមប្រភពព័ត៌មានបឋមបានអោយដឹងថាមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​អង្គ្រង ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដែល​កើតឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម ធ្វេសប្រហែស បណ្តាល​ឲ្យ​ធ្លាក់​ដុំ​ថ្ម ត្រូវ ផាស​ស្អាប់ ០១​គ្រឿង បណ្តាល​ឲ្យ មនុស្ស​ប្រុស​-​ស្រី ០២​នាក់ បាន​រង​របួស ធ្ងន់​-​ស្រាល​។

ក្រោយ​បង្ក​គ្រោះថ្នាក់​អ្នកបើកបរ​រថយន្ត​ខាងលើ​ព្យាយាម​បើក​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​វិញ យក​មក​ដោះស្រាយ តាម​និ​តិ​វិធី​ច្បាប់​៕

ប្រភព៖ Sam Nang