កីឡាករ ៦​នាក់​របស់ Barcelona ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍ ពី​ការ​មក​ដល់​របស់ Xavi

0

ការ​មក​ដល់​របស់ Xavi Hernandez នាំ​មក​នូវ​យុគសម័យ​ថ្មី​នៅ Barcelona ហើយនឹង​មាន​កីឡាករ​មួយ​ចំនួន ដែល​នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​ចាប់អារម្មណ៍ បន្ទាប់​ពី​បាន​តស៊ូ​ក្រោម​ការ​ដឹកនាំ​របស់ Ronald Koeman ។

មាន​អារម្មណ៍​សុទិដ្ឋិនិយម​ជា​ទូទៅ​ជុំវិញ​ក្លឹ​ប ប៉ុន្តែ​សម្រាប់​កីឡាករ​មួយ​ចំនួន វា​មាន​ហេតុផល​កាន់តែ​ច្រើន ដើម្បី​ឱ្យ​មាន​អារម្មណ៍ល្អ​ចំពោះ​ការ​ផ្លាស់​ប្តូរ​អ្នកគ្រប់គ្រង​។

ការ​ប្រកាស​ផ្ទាល់ខ្លួន​របស់ Xavi ដែល​កីឡាករ​ទាំងអស់​នឹង​ចាប់ផ្តើម​ពី​កន្លែង​តែ​មួយ ហើយ​មានឱកាស​ស្មើគ្នា ប្រការ​នេះ​នឹង​បង្កើត​ឲ្យ​មាន​កំលាំងចិត្ត​បន្ថែម​ទៀត​សម្រាប់​សមាជិក​មួយ​ចំនួន​នៃ​ក្រុម​របស់​គាត់​។ កីឡាករ​ចំនួន ៦​នាក់​ដែល​រំពឹង​ខ្ពស់​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍នៃ​ការ​មក​ដល់​របស់ Xavi មាន​ដូច​ជា​៖ Neto, Samuel Umtiti, Clement Lenglet, Ousmane Dembele, Riqui Puig និង Philippe Coutinho៕