Xavi Hernandez ចង់ឱ្យ Barcelona ត្រលប់ទៅទៅរកភាពអស្ចារ្យជាថ្មីម្តងទៀត ហើយផ្នែកមួយដែលគាត់ចង់ផ្តោតលើគឺស្លាប ដោយគ្រូបង្វឹកថ្មីរូបនេះចង់នាំយក Francisco Trincao ត្រឡប់មកវិញពីការខ្ចីរបស់គាត់នៅ Wolverhampton Wanderers ។
ខ្សែបម្រើស្លាបឆ្នើមតែម្នាក់គត់ដែល Xavi មាននៅក្នុងក្រុមរបស់គាត់គឺ Ousmane Dembele ដែលរងរបួស ខណៈដែល Ansu Fati និង Philippe Coutinho ក៏អាចលេងក្នុងតំណែងនេះផងដែរ ប៉ុន្តែមិនមែនជាខ្សែបម្រើស្លាបធម្មតាដូចជា Trincao ឬ Dembele នោះទេ។
យោងតាមកាសែតព័រទុយហ្គាល់ Xavi ចង់ឱ្យ Barcelona កាត់បន្ថយការខ្ចីជើងរយៈពេលខ្លីមួយរដូវកាលរបស់ Trincao នៅ Wolves ។ បញ្ហាគឺថា កីឡាករវ័យ ២១ ឆ្នាំរូបនេះជាប់កុងត្រានៅ Molineux រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ហើយជាកីឡាករសំខាន់សម្រាប់ Bruno Lage ។
គួររំលឹកថា Wolves បានចំណាយប្រាក់ចំនួន ៦លានអឺរ៉ូ ដើម្បីយក Trincao ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវក្តៅមុន ដូច្នេះ Barcelona ច្បាស់ជាត្រូវដកប្រាក់មួយចំនួន ប្រសិនបើពួកគេចង់នាំយកខ្សែបម្រើស្លាបរូបនេះមកក្លឹបវិញលឿនជាងការរំពឹងទុក៕