Isco ស្ទើរតែ​បាត់​មុខ​ពី​ការ​ប្រកួត​ទាំងអស់​របស់ Real Madrid ព្រោះតែ​…!

0

វត្តមាន​របស់​លោក Carlo Ancelotti បាន​ផ្តល់​ឱកាស​ជា​ថ្មី​ម្តងទៀត​សម្រាប់ Isco កំឡុង​ពេល​ប្រកួត​មុន​រដូវ​កាល​របស់ Real Madrid ដោយ​ខ្សែបម្រើ​វ័យ ២៩ ឆ្នាំ​រូប​នេះ ស្ទើរតែ​មិន​មាន​វត្តមាន​ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane ក្នុង​រដូវ​កាល ២០២០/២១​។

ជាក់ស្តែង Isco ដោយ​បាន​បង្ហាញខ្លួន​សរុប​ចំនួន ២៩ ដង​នៅ​ក្នុង​ការ​ប្រកួត​ទាំងអស់​។ តាម​ពិត​ទៅ ខណៈ​ពេល​ដែល​គាត់​លេង​ក្នុង ២៥ ប្រកួត​នៅ LaLiga Santander មាន​តែ​ ៨ដង​ប៉ុណ្ណោះ​ដែល​ជា​ជម្រើស​ដំបូង​។

យ៉ាងណាមិញ កិច្ចព្រមព្រៀង​របស់ Isco នៅ Real Madrid នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ក្រោយ នៅ​ថ្ងៃ​ទី ៣០ ខែមិថុនា ដូច្នេះ​គាត់​នឹង​មាន​សេរីភាព​ក្នុង​ការ​និយាយ​ជាមួយ​ក្លឹ​ប​ផ្សេង​ទៀត អំពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មុន​កិច្ចសន្យា​ចាប់ពី​ថ្ងៃ​ទី ១ ខែមករា ឆ្នាំ ២០២២៕