ភ្នំពេញ៖ នេះបើយោងតាមគណនីហ្វេសប៊ុកដែល មានឈ្មោះថា Phalla Phorn បាននិយាយអំពីខ្សែរជីវីតរបស់កុមារីម្នាក់ ដែលមានឈ្មោះថា “ស្រីកែវ” ដែលនាងបានកើតនៅជំងឺសះស្បែងម្យ៉ាងពីកំណើត។ ហើយក៏មិនអាចព្យាបាលបានដែរ ដោយសារ តែជាប្រភេទជំងឺតពូជ។ ខាងក្រោមនេះជាការបកស្រាយរបស់លោក ផល្លា៖
នៅថ្ងៃនេះ ខ្ញុំចង់បង្ហាញជូនបងប្អូនអំពីជីវិតដែលរងការឈឺចាប់ ដោយគ្មានពេលស្រាកស្រាន្តរបស់ស្រីកែវ😥 ស្រីកែវបានចាប់កំណើតក្នុងគ្រួសារក្រីក្រមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលខ្លួនប្រាណ របស់នាងទាំងមូលហ៊ុំព័ន្ធដោយជំងឺសើស្បែកតាំងពីកំណើតមកម្លេះ។
ឥលូវនេះ ស្រីកែវមានអាយុ១៣ឆ្នាំហើយ ដោយស្ថានភាពជំងឺស្បែករបស់នាង បានធ្វើឲ្យនាងរង ការឈឺចាប់គ្មានលុះថ្ងៃនោះទេ។ ស្រីកែវរមាស់ខ្លាំងណាស់ ហើយស្បែករបស់នាងទៀតសោធគឺប្រេះចេញឈាមស្ទើគ្រប់កន្លែងផងដែរ។រយៈពេល២ឆ្នាំហើយ ដែលខ្ញុំព្យាយាមគ្រប់បែបយ៉ាងដើម្បីរកថ្នាំ ព្រមទាំងបញ្ជូននាងទៅព្យាបាលតាមមន្ទីរពេទ្យនានា តែវាគ្មានប្រសិទ្ធភាពនោះទេ ដោយសារតែជំងឺនេះជាជំងឺតំណរពូជ (ហ្សែន) ពីគ្រួសារ។
យ៉ាងណាមិញ អ្វីដែលជាក្តីបំណងប្រាថ្នារបស់ខ្ញុំនោះ គឺគ្រាន់តែចង់ឃើញនាង មិនរមាស់ពេកមិនឈឺចាប់ពេក ហើយអាចញុំា ដេកពួនបានស្រួលនឹងគេខ្លះ….. តែកំឡុងពេល១៣ឆ្នាំមកនេះ មានពេលតិចតួចណាស់ ដែលនាងអាចមានស្នាមញញឹមនឹងគេ។ ខ្ញុំទទួលស្គាល់ថានាង ត្រូវបានគេរើសអើង មិនចង់នៅជិត ដោយព្រោះតែជំងឺរបស់នាង តែខ្ញុំសូមបញ្ជាក់ជូនបងប្អូនថា ជំងឺប្រភេទនេះ គឺវាមិនឆ្លងនោះទេ…..ដូច្នេះចូរយើងទាំងអស់គ្នាកុំខ្លាចរអានាងអី។
ខ្ញុំស្រឡាញ់ស្រីកែវ និងអាណិតនាងខ្លាំងជាងគេខ្ញុំគ្រាន់តែចង់ឲ្យនាងបានធូរស្បើយពីការឈឺចាប់ពីជំងឺរបស់នាងខ្លះ។ ជាចុងក្រោយ ខ្ញុំនឹងជួបស្រីកែវម្តងទៀតនៅថ្ងៃសៅរ៍ខាងមុខនេះ ដូច្នេះហើយបើបងប្អូនមានបំណងចង់ចូលរួមជួយដល់ស្រីកែវ ខាងក្រោមនេះ គឺជាលេខសម្រាប់ ទាក់ទងទទួលមូលនិធិជួយដល់នាង៖ 012324711; 093324711ុ, ABA: 012324711 (Phorn Phalla), ACLEDA: 18000026228515 (Phorn Phalla)៕