Bruno Fernandes ថា de Gea មិន​អាច​ជួយ​បាន​រហូត​នោះ​ទេ

0

ខ្សែបម្រើ Bruno Fernandes របស់​ក្រុម Manchester United បាន​បង្ហើប​ថា David de Gea ត្រូវ​តែ​ការពារ​ឱ្យ​បាន​ល្អ​ជាង​នេះ ក្រោយ​ពេល​បិសាច​ក្រហម​បាន​ចាញ់ Manchester City ដែល​ជា​ក្រុម​របស់​លោក Pep Guardiola ក្នុង​លទ្ធផល ២-០ ក្នុង​ការ​ប្រកួត Derby ។

Manchester United មាន​ទម្រង់​ការពារ​មិនល្អ ក្រោយ​ចប់​ការ​ប្រកួត Fernandes បាន​និយាយ​ថា Manchester United បាន​បណ្តោយ​ឱ្យ​មាន​គ្រាប់​បាល់​យ៉ាង​ងាយ​។ Fernandes បាន​និយាយ​ក្រោយ​ការ​ប្រកួត​ក្នុង​បទ​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្លឹ​ប​ថា​៖ «​វា​តែងតែ​ជា​ពេលវេលា​ដ៏​អាក្រក់ ក្នុង​ការ​បណ្តោយ​ឱ្យ​មាន​គ្រាប់​បាល់ អ្វី​ដែល​ជា​បញ្ហា គឺជា​វិធី​ដែល​យើង​បណ្តោយ​ឱ្យ​មាន​គ្រាប់​បាល់​»​។

គាត់​បាន​បន្ថែម​ថា​៖ «​ដូចដែល​ខ្ញុំ​បាន​និយាយ​ច្រើន​ដង​មក​ហើយ ប្រសិនបើ​មិនមែន David ទេ លទ្ធផល​អាច​ច្រើន​ជាង​នេះ និង​អាក្រក់​សម្រាប់​ពួក​យើង​។ យើង​ត្រូវ​ជួយ David ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ ព្រោះ​គាត់​ជួយ​យើង​ច្រើន ហើយ​យើង​ត្រូវ​ជួយ​គាត់​វិញ​។ គាត់​មិន​អាច​សង្គ្រោះ​បាន​ប្រាំបី ឬ​ប្រាំបួន​គ្រាប់ រាល់​ការ​ប្រកួត​នោះ​ទេ បើ​បណ្តោយ​ឲ្យ​គូប្រកួត​ស៊ុត​បាន​ច្រើន នោះ​គ្រាប់​បាល់​នឹង​កើត​មាន​ជា​បន្តបន្ទាប់​»​៕