Real Madrid ត្រៀម​បញ្ចេញ​កីឡាករ ៣​នាក់ ដើម្បី​ប្រមូល​លុយ​ឲ្យ​កីឡាករ​ម្នាក់​របស់ Chelsea

0

យោង​តាម​របាយការណ៍ Real Madrid មាន​បំណង​ចង់​ទាក់ទាញ​ខ្សែការពារ Antonio Rudiger របស់ Chelsea ទៅ​កាន់​កីឡដ្ឋាន Santiago Bernabeu លើ​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ​នៅ​រដូវក្តៅ​ក្រោយ​។ កីឡាករ​វ័យ ២៨ ឆ្នាំ​បាន​ក្លាយជា​រនាំង​ការពារ​ដ៏​រឹង​មាំ​របស់ Chelsea ក្រោម​ការ​ដឹកនាំ​របស់ Thomas Tuchel​។ គាត់​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ​ក្រុម​តោ​ខៀវ​ឱ្យ​ឈ្នះ​ពានរង្វាន់ Champions League និង FA Cup ចាប់តាំងពី​គាត់​បាន​ផ្លាស់​ទៅ Stamford Bridge ក្នុង​ឆ្នាំ ២០១៧ ។

លោក Carlo Ancelotti អ្នកចាត់ការ​ទូទៅ​របស់​ក្លឹ​ប Real Madrid បច្ចុប្បន្ន​គឺជា​អ្នក​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ខ្សែការពារ​រូប​នេះ ហើយ​ចាប់អារម្មណ៍​ក្នុង​ការ​នាំ​យក​គាត់​ទៅ​កាន់ Bernabeu ។ ជាមួយនឹង Sergio Ramos នៅ Paris Saint-Germain និង Raphael Varane នៅ Manchester United លោក Ancelotti ត្រូវការ​នាំ​យក​ខ្សែការពារ​កណ្តាល​ម្នាក់​ទៀត ដើម្បី​បង្កើន​ជម្រើស​របស់​គាត់​។ បច្ចុប្បន្ន Rudiger គឺជា​គោលដៅ​សំខាន់​របស់​ក្លឹ​ប​។

ជាមួយនឹង​ការ​រាយការណ៍​ថា Madrid មាន​បំណង​ផ្តល់​ប្រាក់​ឈ្នួល ២00,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ក្លឹ​ប​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លក់​តារា​ឆ្នើម​ៗ​មួយ​ចំនួន ដើម្បី​ប្រមូល​លុយ​សម្រាប់ Rudiger ។ មន្ត្រីជាន់ខ្ពស់ Los Blancos កំពុង​សម្លឹង​មើល​ការ​លក់ Gareth Bale, Isco និង Marcelo ដើម្បី​ប្រមូល​ថវិកា​ចាំបាច់​។ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា Eden Hazard បន្ទាប់​ពី​មិនសូវ​បាន​បង្ហាញខ្លួន​ជាមួយ Real Madrid នឹង​ចាក​ចេញពី​កីឡដ្ឋាន Santiago Bernabeu ផងដែរ៕