Norwich បណ្តេញ​គ្រូបង្វឹក​ចេញ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​យប់មិញ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Norwich City បាន​សម្រេច​បណ្តេញ​គ្រូបង្វឹក​លោក Daniel Farke ក្រោយ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​ដឹកនាំ Norwich អោយ​ទទួល​បាន​ជ័យ​ជំនះ​លើក​ដំបូង​នៅ​ក្នុង​រដូវ​កាល​នេះ​។

គួរ​បញ្ជាក់​ក្លឹ​ប Norwich បាន​យក​យកឈ្នះ Brentford ក្នុង​លទ្ធផល ២​ទល់​នឹង​១ ប៉ុន្តែ​ក្លឹ​ប​ស្ថិត​នៅ​តំបន់​កាត់​ចោល​នៅឡើយ​ទេ ព្រោះតែ​ក្នុង​ចំណោម ១១​ប្រកួត ទើបតែ​រកបាន ៥​ពិន្ទុ​ប៉ុណ្ណោះ​។ លោក Frake បាន​ដឹកនាំ​ក្លឹ​ប Norwich អោយ​ឡើង​មក​លេង​នៅ​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​ចំនួន ២​ដង​រួច​មក​ហើយ​៕

ប្រភព៖ BBC