Newcastle United ត្រៀម​ជះ​លុយ ៥៥ លាន​អឺ​រ៉ូ ដើម្បី​នាំ​យក​កីឡាករ​សំខាន់​ម្នាក់​របស់ Barca

0

យោង​តាម​របាយការណ៍ ក្លឹ​ប Newcastle United បាន​ត្រៀម​លុយ​ចំនួន ៥៥ លាន​អឺ​រ៉ូ (៤៧ លាន​ផោន​) សម្រាប់​អ្នកចាំទី FC Barcelona កីឡាករ Marc-Andre ter Stegen ។ Ter Stegen ដែល​បាន​ចូលរួម​ជាមួយ​ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​ពី Borussia Monchengladbach ក្នុង ២០១៤ បាន​បង្ហាញខ្លួន​ស្ទើ​គ្រប់​ប្រកួត​ក្នុង​ជម្រើស​ដំបូងសម្រាប់ Barca។

យោង​តាម El Nacional អ្នកចាំទី​ដៃ​ទី​១ Ter Stegen កំពុង​ឈាន​ដល់​ការ​បង្ហាញខ្លួន​លើក​ទី ៣០០ របស់​គាត់​សម្រាប់​ក្លឹ​ប Barcelona ប៉ុន្តែ​អាច​ចាក​ចេញពី​ក្លឹ​ប​យក្ស La Liga នៅ​ខែមករា​។ ប្រធាន​ក្លឹ​បលោក Joan Laporta នៅ​តែ​ប្រកាន់​ជំហរ​ខ្ពស់ ប៉ុន្តែ​សុខចិត្ត​បោះបង់​គាត់​ចោល ដើម្បី​ប្រមូល​ហិរញ្ញវត្ថុ​។

បញ្ជាក់​ផង​ដែរ​ថា Barcelona ស្ថិត​ក្នុង​ចំណង​ហិរញ្ញវត្ថុ ដូច្នេះ​ការ​ដោះ​ដូរ​កីឡាករ​សំខាន់​របស់​ក្រុម​អាច​ជា​រឿង​ចាំបាច់ ដើម្បី​ជួយ​ពួក​គេ​រក្សា​ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ ហើយ Newcastle មាន​ប្រាក់ ៤៧ លាន​ផោន​ត្រៀមទុក​ដោយឡែក ក្នុង​ករណី​ដែល Barca យល់ព្រម​លើ​កិច្ចព្រមព្រៀង ដែល​នឹង​ពិបាក​នឹង​បដិសេធ ដោយសារ​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់​ក្លឹ​ប​៕