Klopp បញ្ជាក់​ពី «​របួស​ធ្ងន់ធ្ងរ​» របស់ Firmino

0

Liverpool បាន​បញ្ជាក់​ថា កីឡាករ Roberto Firmino បាន​រង​របួស​សរសៃពួរ​យ៉ាងធ្ងន់ធ្ងរ ដោយ​វា​នៅ​មិន​ទាន់​កំណត់​ថា តើ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូប​នេះ នឹង​ត្រៀមខ្លួន​ចូល​លេង​នៅ​ពេល​ណា​នោះ​ទេ​។

ខ្សែប្រយុទ្ធ​វ័យ ៣០ ឆ្នាំ​រូប​នេះ លេង​បាន​ត្រឹមតែ ៣៣ នាទី​ប៉ុណ្ណោះ​នៃ​ការ​ប្រកួត Champions League ជាមួយ Atletico Madrid បន្ទាប់​ពី​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​ពាក់កណ្តាល​តង់​។

Firmino ប្រឈម​នឹង​ការ​សម្រាក​រយៈពេល​យូរ ទោះបីជា​លោក Jurgen Klopp បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់ Liverpool ថា «​មិនមែន​ជា​ព័ត៌មាន​ល្អ​សម្រាប់ Firmino ទេ​ដែល​មាន​បញ្ហា​របួស​សរសៃពួរ​ធ្ងន់ធ្ងរ ពិតជា​អកុសល​ណាស់​។ យើង​មិនដឹង​ច្បាស់​ថា គាត់​នឹង​ជា​សះស្បើយ​នៅ​ពេល​ណា​ទេ ប៉ុន្តែ​វា​នឹង​នៅ​ក្រោយ​ពេល​សម្រាក​អន្តរជាតិ​។ យើង​ត្រូវធ្វើ​ការ​លើ​រឿង​នោះ​»៕