ព្រោះតែ​បញ្ហា​គ្រួសារ ធ្វើ​អោយ​បុរស​ម្នាក់​បាក់ទឹកចិត្ត រហូត​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន

0

កំពង់ចាម​៖ កាលពី​យប់​ម៉ោង ២០:៣០​នាទី ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ករណី​បុរស​ម្នាក់​បាន​លោតទឹក​សម្លាប់​ខ្លួន នៅ​ចំណុច​ស្ពាន​គី​ហ្សូ​ណា ចន្លោះ​បង្គោល​ទី​១០ និង​ទី​១១​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នៅ​គោលដៅ​ស្ពាន​គី​ហ្សូ​ណា បានអោយ​ដឹង​ថា ជនសង្ស័យ​បាន​បន្សល់​ទុក​នៅ​កាបូប​លុយ​ព​ណ៍​ខ្មៅ មាន​លុយ​ខ្មែរ ចំនួន ៣០៥០០ រៀល ប័ណ្ណ​ចាក់​វាក់​សាំង​កូ​វី​ដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធា​រះ ទូរស័ព្ទ​ដៃ ០១ គ្រឿង ម៉ាក អូ​ប៉ូ ព​ណ៍​ខ្មៅ​(​ជាប់​លេខ​កូដ​) ជ​ញ្ចៀ​ន​០១​វង់​. ខ្សែ​រក ០១​ខ្សែ និង​ក្រដាស់​សរសេរ​សុំ​ទោស ០១ សន្លឹក​។

បច្ចុប្បន្ន​សំភារៈ​ខាងលើ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ ហើយ​កំលាំង​យើង​កំពុង​ផ្សព្វផ្សាយ​ពត៍​មាន​ស្វែ​ករកសាច់​ញាតិ និង​កំពុង​ពិនិត្យ​ជុំវិញ​ទីតាំង​នោះ​បន្ត ៕