វីរបុរស​ក្រុម​ហង្ស​ក្រហម​ថា​ការ​នាំ CR7 ត្រលប់​មក​វិញ​អាច​ជា​កំហុស (មានវីដេអូ)

0

វីរបុរស​ក្រុម​ហង្ស​ក្រហម Liverpool លោក John Barnes បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​ចំពោះ​កីឡាករ​វ័យក្មេង​របស់​ក្រុម Manchester United ដូច​ជា​កីឡាករ Marcus Rashford, Jadon Sancho និង Mason Greenwood ។ ខ្សែប្រយុទ្ធ​ទាំង​បី​បាន​មើលឃើញ​ថា តួនាទី​របស់​ពួក​គេ​ធ្លាក់​ចុះ ចាប់តាំងពី​ការ​មក​ដល់​របស់ Cristiano Ronaldo នៅ Old Trafford​។

Jadon Sancho ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ចុះហត្ថលេខា​ដ៏​អស្ចារ្យ​របស់ Manchester United នៅ​រដូវក្ដៅ​នេះ បន្ទាប់​ពី​បាន​បញ្ចប់​ការ​ផ្ទេរ​ក្នុង​តម្លៃ ៧៣ លាន​ផោន​ពី Borussia Dortmund នៅ​រដូវក្តៅ​នេះ​។ យ៉ាងណាមិញ កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ​បាន​ជួប​ការ​លំបាក​ជាមួយនឹង​ល្បឿន និង​កាយសម្បទា​ក្នុង​ក្របខ័ណ្ឌ Premier League​។ ជា​លទ្ធផល អតីត​ខ្សែបម្រើ​ស្លាប Dortmund បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ក្រោម​ផ្ទេរ​មក​កាន់​បិសាច​ក្រហម​។

Marcus Rashford និង Mason Greenwood ត្រូវ​បាន​គេ​ប្រើ​ជា​កីឡាករ​សម្រាប់​ផ្លាស់​ប្តូរ​គ្នា ក្រោម​ការ​គ្រប់គ្រង​របស់ Ole Gunnar Solskjaer ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។ ប្រការ​នេះ​បាន​នាំ​ឱ្យ Barnes ជឿ​ថា​ការ​ចុះហត្ថលេខា​លើ Cristiano Ronaldo កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល​ដល់​ខ្សែប្រយុទ្ធ​ទាំង ៣ របស់​ក្រុម Manchester United ។

អ្នក​ទាំង​បី​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​កន្លែង​នៅ​ក្នុង​ទម្រង់ 3-5-2 របស់ Ole Gunnar Solskjaer ខណៈ​ដែល​អ្នក​ចា​តា់​ការ​ទូទៅ​សញ្ជាតិ​ន័​រវេ​សរូប​នេះ ចូល​ប្រើប្រាស់ Edinson Cavani និង Cristiano Ronaldo ក្នុង​តំបន់​ប្រយុទ្ធ​ជួរ​មុខ​៕

សូមទស្សនាវីដេអូខាងក្រោម៖