អតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហម Louis Saha បានសរសើរអំពីគុណសម្បត្ដិរបស់អតីតមិត្តរួមក្រុម Cristiano Ronaldo ហើយបានសង្កត់ធ្ងន់ថាគ្រូបង្វឹកក្រុម Manchester United លោក Ole Gunnar Solskjaer ពិតជាមានសំណាងណាស់ដែលគាត់ត្រលប់មក Old Trafford វិញ។
Saha បាននិយាយនៅក្នុងព្រឹត្តិការណ៍ Sport Integrity Global Alliance (SIGA) តាមអ៊ិនធើណិតថា « Solskjaer ត្រូវតែសប្បាយចិត្តជាមួយនឹងការត្រឡប់មកវិញរបស់ Ronaldo ពីព្រោះគាត់គឺ Allien »។
គាត់អាចលេងក្នុងក្រុម ឬលីគណាមួយក្នុងពិភពលោក ហើយគាត់នឹងរកគ្រាប់បាល់បានជានិច្ច។ គាត់មានការលះបង់ និងសមត្ថភាពសម្រាប់ការលះបង់ ដែលគ្មានអ្នកណាមាន។
ខ្ញុំមិនមែននិយាយតែពីបាល់ទាត់ទេ ថែមទាំងនៅលើកម្រិតសង្គមផងដែរ។ មនុស្សជាច្រើនដឹងពីអ្វីដែលគាត់ធ្វើ។ គាត់គឺជាគំរូ និងជាការលើកទឹកចិត្ត។
«ប្រសិនបើអ្នកមិនចូលចិត្ត Cristiano ក្នុងនាមជាមិត្តរួមក្រុមទេ វាដោយសារតែអ្នកមិនមានសមត្ថភាពដូចគាត់»។ ទន្ទឹមនឹងនោះ Saha ក៏បាននិយាយផងដែរថា Karim Benzema អាចឈ្នះ Ballon d’Or នៅឆ្នាំនេះ បើទោះបីជាមើលឃើញថា Mohamed Salah ជាបេក្ខភាពដែលទំនងជានឹងយកពានរង្វាន់នេះមកផ្ទះក៏ដោយ៕