បរទេស៖ ក្រុម Manchester United កំពុងមានបញ្ហាក្រោយខ្សែការពារម្នាក់របួស ខណៈត្រូវប្រកួត Manchester Derby នៅរសៀលថ្ងៃសៅរ៍នេះ។
ក្នុងនោះ Raphael Varane ត្រូវសម្រាកព្យាបាលរបួស ១ខែ។ កីឡាករវ័យ២៨ឆ្នាំត្រូវបង្ខំចិត្តប្រកួតទល់នឹង Atalanta ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់ម្សិលមិញ ដែលជាហេតុធ្វើអោយរងរបួសម្តងទៀត។
នេះបើយោងតាមសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើគេហទំព័រ MUFC បានបញ្ជាក់ថា “Raphael មានរបួសសរសៃពួរ ដែលត្រូវបានគេរំពឹងថានឹងធ្វើឱ្យគាត់អវត្តមានប្រហែលមួយខែ”៕
ប្រភព៖ Manchester Evening News