De Jong រិះគន់​ចំពោះ​ប្រធាន​ក្រុម Man United

0

អតីត​កីឡាករ​ជម្រើសជាតិ​ហូល្ល​ង់ លោក Nikel de Jong បាន​ធ្វើការ​រិះគន់​ខ្លាំង​ៗ​ចំពោះ​កីឡាករ Harry Maguire ដែល​រូបគេ​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ​សោះ រៀង​រាល់​ស​ប្តា​ហ៍​តែ​ម្តង​។

ជា​ការ​ពិត​ណាស់ ប្រធាន​ក្រុម​របស់ Manchester United ខាងលើ​ទទួល​រង់​នូវ​ពាក្យ​រិះគន់​ជា​ច្រើន ពី​សំណាក់​អ្នកគាំទ្រ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រូបគេ​ជា​សះស្បើយ​ពីរ​បួស និង​ត្រឡប់​មក​វិញ​ជាមួយនឹង​បរាជ័យ​យ៉ាង​ធ្ងន់​ករ​ក្រោម​ថ្វី​ជើង Leicester City ៤-២ និង​ចាញ់ Liverpool ៥-០​។

ក្នុង​ការ​ប្រកួត​យប់មិញ​នេះ Maguire ចូលរួម​បង្កើត​កំហុស​ដូច​គ្នា​ធ្វើ​ឲ្យ Duvan Zapata អាច​រក​គ្រាប់​បាល់​បាន ខណៈ Cristiano Ronaldo បាន​សង្គ្រោះ​ក្រុម​ឲ្យ​ទទួល​បាន​លទ្ធផល​ស្មើ​នៅ​ចុង​ម៉ោង​។

De Jong បាន​និយាយ​ថា​៖ «Maguire ទៀត​ហើយ​! គេ​បាន​សាង​កំហុស​ឲ្យ​គេ​ឃើញ​គ្រប់​ស​ប្តា​ហ៍​តែ​ម្តង​។ ជំនួស​ឱ្យ​ការ​បោះ​ជំហាន​ទៅ​មុខ គាត់​តែងតែ​ថយ​មក​ក្រោយ​វិញ​»៕