អាជ្ញាធរបាននិយាយថា កីឡាករ Henry Ruggs III កំពុងប្រឈមមុខនឹងការបើកបរក្រោមការចោទប្រកាន់ បន្ទាប់ពីបើករថយន្តបុករះកាលពីព្រឹកថ្ងៃអង្គារនៅទីក្រុង Las Vegas ដែលបានបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងអ្នករួមដំណើរជាស្ត្រីរបស់គាត់រងរបួស។
ប៉ូលិសបានឲ្យដឹងថា Ruggs បានបើករថយន្ត ទំនើបរបស់ខ្លួនម៉ាក Chevrolet Corvette កាលពីម៉ោង 3:40 ទៀបភ្លឺដែលបានបុកពីក្រោយរថយន្ត Toyota Rav4 នៅលើផ្លូវដ៏មមាញឹកនៅក្នុងតំបន់លំនៅដ្ឋានមួយម៉ាយពីភាគខាងលិចនៃ Las Vegas Strip ។ ប៉ូលីសបាននិយាយថា រថយន្តតូយ៉ូតាបានឆេះ ហើយអ្នកបើកបរបានស្លាប់ ហើយជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណភ្លាមៗនោះទេ។
ប៉ូលិសបានបន្តថា Ruggs និងអ្នករួមដំណើរជាស្ត្រីរបស់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលរបួសរបស់ Ruggs មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ទោះជាយ៉ាងណាក្តី កីឡាករបាល់ឱបជម្រើសជាតិអាមេរិកវ័យ 22 ឆ្នាំរូបនេះ នឹងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ DUI ដែលបណ្តាលឱ្យស្លាប់៕