ចុ​ម​យក្ស​! នេះ​នាំ​គ្នា​កែ​ច្ឆៃ​គ្រឿងញៀន ទុក​ចែកចាយ​តែ​ម្តង

0

ភ្នំពេញ​៖ អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពីវេលា​ម៉ោង​១៤:២០​នាទី ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥) ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក មាស ហត នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក ជាវ វ​ណ្ណា នាយការិយាល័យ (​ក​៥) ចូលរួម​សហការ​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​កែ​ច្នៃ ជួញដូរ​គ្រឿងញៀន នៅ​ចំណុច ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្នោះ ង្វៀ​ង វី​ង​ទី និង​សារធាតុ​ញៀន​មួយ​ចំនួន​តូច​។

លុះដល់​ម៉ោង ១៥:៣០ នាទី​ថ្ងែ​ដដែល កម្លាំង​ជំនាញ បាន​ធ្វើការ​ឆែកឆេរ និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ហេង គឹ​ម​ហេង នៅ​ចំណុច បន្ទប់​ជួល​លេខ​៧ ផ្លូវ​លេខ​៣០០ ក្រុម​១៩ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

​លទ្ធផល​សរុប​:
ក​-​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់​:
១-​ឈ្មោះ ង្វៀ​ង វី​ង​ទី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ វៀតណាម​។
២-​ឈ្មោះ ហេង គឹ​ម​ហេង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ខ្មែរ​។
ខ​-​វត្ថុ​តាង​ចាប់​យក​បាន​:
-​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ៣.៥១​ក្រាម​។
-​កេ​តា​មីន​(KETAMIN)​ទម្ងន់​សុទ្ធ ៥០.៤២​ក្រាម​។
-​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់​សុទ្ធ ១​គ​.​ក្រ ៥១៧.៣២​ក្រាម​។
-​មេកា​ទី​ណូ​ន (METHCATHINONE)​ទម្ងន់​សុទ្ធ ៤៦ គ​.​ក្រ ៧៧៤​ក្រាម​។
សរុប​រួម ទម្ងន់ ៤៨ គ​.​ក្រ ៣៤៥.២៥​ក្រាម​។
សារធាតុ​ផ្សំ​(​មិន​ច្បាស់​) ៦ គ​.​ក្រ ២១៤.៣៦ ក្រាម​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕