បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Fabrizio Romano នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអោយដឹងថា ថ្នាក់ដឹកនាំរបស់ក្លឹប Tottenham កំពុងពិភាក្សាគ្នាអំពីបេក្ខភាពដែលអាចនឹងជំនួសកន្លែងលោក Nuno។ ការសម្រេចចិត្តនេះ កំពុងស្ថិតនៅក្នុងការពិភាក្សាឡើយទេ ប៉ុន្តែគេជឿជាក់ថាកៅអីរបស់លោក Nuno គឺកំពុងឡើងកំដៅខ្លាំងណាស់ហើយ។
ពេលនេះ Nuno កំពុងរង់ចាំស្តាប់នៅដំណឹងពីខាងថ្នាក់ដឹកនាំ Spurs។ ដោយឡែក Conte ក៏ជាតែជាជម្រើសដំបូងរបស់ក្លឹបចាប់តាំងពីរដូវក្តៅមុន៕