កីឡាករ​បាល់ទាត់​អ៊ី​តា​លី ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ទាំង ៥​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ

0

បន្ទាប់​ពី​ការ​ខកចិត្ត​ដ៏​ធំ​នៃ​ការ​បរាជ័យ​ក្នុង​ការ​ប្រកួត World Cup 2018 ប្រទេស​អ៊ី​តា​លី​បាន​លេច​ចេញ​ជា​គូប្រជែង​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ការ​ប្រកួត​ឆ្នាំ 2022 ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ប្រទេស​កា​តា​។ ក្រុម​យក្ស​នៅ​អឺរ៉ុប​បាន​បង្ហាញ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​ពួក​គេ​នៅ Euro 2020 ដោយ​រំពឹង​ខ្ពស់​ក្នុង​ការ​ប្រជែង​ពានរង្វាន់​បាល់ទាត់​ពិភពលោក​។

ក្រុម​អ៊ី​តា​លី នៅ​តែ​មិន​ស្គាល់​ចាញ់​នៅ​ក្នុង​វគ្គ​ជម្រុះ World Cup 2022 ហើយ​បាន​ឈ្នះ​៣​ប្រកួត​ក្នុង​ពូ​ល​របស់​ពួក​គេ ខណៈ​ពេល​ដែល​រក្សា​បាន Cleansheet សម្រាប់​ទាំង​៣​ប្រកួត​នេះ​។ ការ​ងើបឡើង​វិញ​របស់​ពួក​គេ​ក្រោម​ការ​ដឹកនាំ​របស់​លោក Roberto Mancini ពិតជា​មិន​គួរ​ឲ្យ​ជឿ ហើយ​ឥឡូវនេះ​ពួក​គេ​គឺជា​ក្រុម​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​បាល់ទាត់​អន្តរជាតិ​។

ជាមួយនឹង​ការ​កើនឡើង​នៃ​ទម្រង់​លេង តម្លៃ​នៃ​កីឡាករ​របស់​ពួក​គេ​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ក៏​បាន​កើនឡើង​ផង​ដែរ​។ ការ​កើនឡើង​មួយ​ចំនួន​នៃ​តម្លៃ​ទីផ្សារ​របស់​កីឡាករ​អ៊ី​តា​លី​អាច​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ដំណើរ​ជ័យ​ជំនះ Euro 2020 របស់​ពួក​គេ​។

ឥឡូវនេះ​សូម​ក្រឡេក​មក​មើល​កីឡាករ​អ៊ី​តា​លី​ដ៏​មាន​តម្លៃ​បំផុត​ទាំង​ប្រាំ​នាក់​នា​ពេល​បច្ចុប្បន្ន (​ខែតុលា ឆ្នាំ 2021) ដោយ​ផ្អែក​លើ Transfermarkt៖

#5 Marco Verratti មាន​តម្លៃ ៥៥​លាន​អឺ​រ៉ូ
#4 Alessandro Bastoni មាន​តម្លៃ ៦០​លាន​អឺ​រ៉ូ
#3 Gianluigi Donnarumma មាន​តម្លៃ ៦៥​លាន​អឺ​រ៉ូ
#2 Nicolò Barella មាន​តម្លៃ ៦៥​លាន​អឺ​រ៉ូ
#1 Federico Chiesa មាន​តម្លៃ ៧០​លាន​អឺ​រ៉ូ